កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទី ជាង៨១ម៉ឺនតោន ទទួលចំណូលជាង១ពាន់លានដុល្លារ

ភ្នំពេញ ៖ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលជិត១២ ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសចំនួន ៨១៥ ០០០តោន ដោយគិតជាទឹកប្រាក់ចំនួន១ ១៥០លានដុល្លារកើនឡើង៣១% បើធៀបដូចគ្នាទៅឆ្នាំ២០២៣។ ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះបាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល​ នាថ្ងៃ៣០ ធ្នូថា ជាមួយនឹងចំនួននាំចេញក្នុងរង្វង់៨១៥ ០០០តោននេះ គឺកម្ពុជាផលិតផលិតគ្រាប់ស្វាយចន្ទី បានចំនួន ៨៥០ ០០០តោន (កើនឡើង២៦%) ។ លោកបន្តថា សម្រាប់ការនាំចេញនេះ គោលដៅធំជាងគេគឺប្រទេសវៀតណាម ចំនួន៧៩៣ ៤៥៣ តោន និងនាំចេញទៅឥណ្ឌាផងដែរ។ លោកសង្កត់ធ្ងន់ថា “ក្នុងរយៈពេលជិត១២ខែ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥០ ០០០តោន (កើនឡើង២៦%) នាំចេញទៅក្រៅប្រទេស ៨១៥ ០០០តោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លារ (កើន៣១%) ក្នុងនោះនាំចេញទៅវៀតណាម៧៩៣ ៤៥៣ តោន” ។ លោក អួន ស៊ីឡូត … Continue reading កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទី ជាង៨១ម៉ឺនតោន ទទួលចំណូលជាង១ពាន់លានដុល្លារ