ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានអនុវត្តនយោបាយ ការបរទេស ដោយស្វាហាប់ និងចម្រុះពណ៌
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ក្នុងឆ្នាំ២០២៤កន្លងមក រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញ នូវគោលនយោបាយការបរទេសប្រកប ដោយភាពស្វាហាប់ និងចម្រុះពណ៌ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏លោកមើលឃើញ នូវមានកិច្ចការ ជាច្រើនទៀត ដែលទាមទារឲ្យកម្ពុជា ត្រូវបន្តពង្រីកនិងពង្រឹងបន្ថែមទៀត។ លោកបណ្ឌិតបានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២ មករា នេះថា ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរក្សាលំនឹង នយោបាយ ការបរទេសរបស់ខ្លួនបានល្អ ក្នុងទំនាក់ទំនងជាមួយនឹង មហាអំណាចទាំងអស់ ដែលកំពុងតែប្រឈមគ្នា ពោលទាំងអាមេរិក ចិន និងរុស្ស៊ីដែលជា មហាអំណាចឈានមុខ នៅលើពិភពលោកកំពុងប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរវាងគ្នានឹងគ្នា។ កម្ពុជាបានប្រកាន់យក ជំហរឯករាជ្យ និងអព្យាក្រឹត្យនៅ ចំពោះមុខការប្រកួតប្រជែងនេះ ដោយបន្តមានទំនាក់ ទំនងល្អទាំងជាមួយអាមេរិក រុស្ស៊ី និងចិន។ បើតាមលោកបណ្ឌិត យង់ ពៅ ជំហរនយោបាយ … Continue reading ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានអនុវត្តនយោបាយ ការបរទេស ដោយស្វាហាប់ និងចម្រុះពណ៌
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed