មន្រ្តីកងរាជអាវុធហត្ថ ខេត្តតាកែវ ៣នាក់ កំពុងស្ថិតក្នុងការស៊ើបអង្កេត

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថ ខេត្តតាកែវ៣នាក់ កំពុងអនុវត្តនីតិវិធីស៊ើប អង្កេតពាក់ព័ន្ធបទល្មើស ។ ប៉ុន្តែទោះបីជាយ៉ាងណាលោកក៏មិនទាន់បញ្ជាក់ពីបទល្មើសនោះថា ជាបទល្មើសពាក់ព័ន្ធអ្វីនោះទេ។ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី នេះបន្ទាប់ពីបានឃើញ បណ្ដាញព័ត៌មានសង្គមនានា ក្នុងរយៈពេល២ថ្ងៃនេះ ធ្វើការផ្សព្វផ្សាយអំពីការឃាត់ខ្លួន នាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប ។ នេះបើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងថា “មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ បាននិងកំពុងអនុវត្តនីតិវិធី ស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើស ដោយមានការសម្របសម្រួល ពីតំណាងអយ្យការ។ ករណីស៊ើបអង្កេតនេះ មិនទាន់បានបញ្ចប់ទេ ហេតុដូច្នេះការផ្តល់ព័ត៌មានជាសាធារណៈ មិនអាចធ្វើឡើងបានទេ”។ ប៉ុន្តែលោកថា កងរាជអាវុធហត្ថ នឹងធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណៈ បន្ទាប់ពីអនុវត្តនីតិវិធីបានបញ្ចប់ ។ សូមបញ្ជាក់ថា កាលពីថ្ងៃ១ មករា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាននាំខ្លួនលោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងអនុសេនីយ៍ទោ … Continue reading មន្រ្តីកងរាជអាវុធហត្ថ ខេត្តតាកែវ ៣នាក់ កំពុងស្ថិតក្នុងការស៊ើបអង្កេត