ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រ ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាព

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជន កម្ពុជា ដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ត្រើយសន្តិភាព សុភមង្គល និងសុខដុមរមនា។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជហឫទ័យសណ្តោសប្រោសប្រណី ដ៏ជ្រាលជ្រៅរបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង បានផ្តល់នូវភាពកក់ក្តៅ និងសុខដុមរមនាក្រៃលែង ដល់កូនចៅ ចៅទួត។ លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា «ក្នុងស្មារតីចងចាំនូវព្រះមហាករុណាទិគុណ ដ៏ប្រពៃថ្លៃថ្លានេះ សហភាពសហព័ន្ធ យុវជនកម្ពុជា ក្នុងនាមជាស្ថាប័នតំណាង ឱ្យយុវជនកម្ពុជា ដ៏ធំមួយតែងរៀបចំកម្មវិធីនានា ដែលសម្តែងនូវកត្តញ្ញូកតវេទី របស់ទូលព្រះបង្គំយើងខ្ញុំ ថ្វាយអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានជាអាទិ៍ ព្រះរាជពិធី ថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មី ព្រះរាជពិធី ១០០ ព្រះវស្សា នៃព្រះបិតាជាតិ កម្មវិធីថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ កម្មវិធីថ្វាយព្រះពរក្នុងឱកាសខួបទី២០ … Continue reading ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រ ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាព