ត្រូវការពារសុខភាព ខណៈ៣ថ្ងៃទៀត កម្ពុជានឹងចុះត្រជាក់ពី១៥-៣០អង្សាសេ
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសជូនដំណឹង ឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្នសុខភាព ដោយសារចាប់ពីថ្ងៃទី៦-១៤ មករា ធាតុអាកាសនឹងចុះត្រជាក់ រហូតដល់១៥ទៅ៣០អង្សាសេ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនាថ្ងៃ៣ មករានេះ បានឲ្យដឹងថា ការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាព ធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងកម្ពុជា របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងកម្ពុជា មានឥទ្ធិពលខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាប ៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ និងត្បូងឃ្មុំ មានសីតុណ្ហភាពមធ្យម អប្បបរមា១៦អង្សាសេ និងសីតុណ្ហភាព មធ្យមអតិបរមា៣០អង្សាសេ ។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម ៥,៥០ម៉ែត្រ/វិនាទី។ សម្រាប់តំបន់ខ្ពង់រាប ៖ ខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក … Continue reading ត្រូវការពារសុខភាព ខណៈ៣ថ្ងៃទៀត កម្ពុជានឹងចុះត្រជាក់ពី១៥-៣០អង្សាសេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed