អ្នកនាំពាក្យក្រសួងយុត្តិធម៌ បកស្រាយពាក្យបណ្តឹងរបស់ឈ្មោះ Sithy Heng
ភ្នំពេញ៖ ដោយឃើញមានការចុះផ្សាយលើហ្វេសប៊ុកឈ្មោះ Sithy Heng នូវបណ្តឹងមួយចំនួនមកក្រសួងយុត្តិធម៌ នាពេលកន្លងទៅថ្មីៗនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបកស្រាយថា បទបណ្តឹងនេះពុំមែនជាបណ្តឹងផ្លូវការ ដែលត្រូវតែចាត់ការទៅតាមនីតិវិធីនោះទេ។ នៅថ្ងៃ៦ មករា នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមរយៈផេកហ្វេសប៊ុកឈ្មោះថា ប្រតិកម្មរហ័សរឿងយុត្តិធម៌ បានបញ្ជាក់ទៅកាន់សាធារណជនថា “អ្វីដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម គ្រាន់តែជាព័ត៌មានសម្រាប់ក្រសួងពិនិត្យ និងវិភាគប៉ុណ្ណោះ ពុំមែនជាបណ្តឹងផ្លូវការ ដែលត្រូវតែចាត់ការទៅតាមនីតិវិធីនោះទេ”។ អ្នកនាំពាក្យបន្តថា ជាគោលការណ៍ការងារ, ក្រសួងយុត្តិធម៌ទទួលចាត់ការ ទៅតាមនីតិវិធីនៃច្បាប់នូវរាល់បណ្តឹងនានា ដែលត្រូវបានដាក់មកក្រសួងយុត្តិធម៌ជាផ្លូវការ និងមានមូលដ្ឋានដែលអាចផ្ទៀងផ្ទាត់ បានច្បាស់លាស់ ជាអាទិ៍ បណ្តឹងដែលត្រូវបានដាក់ដោយផ្ទាល់មកកាន់រដ្ឋបាលនៃក្រសួងយុត្តិធម៌ ដោយមានភ្ជាប់មកជាមួយ នូវរាល់ឯកសារពាក់ព័ន្ធនានា ព្រមទាំងមានម្ចាស់បណ្តឹង ដែលអាចចូលខ្លួនតាមការចាំបាច់ ដើម្បីផ្តល់ព័ត៌មានលម្អិត ទាក់ទងនឹងបណ្តឹងរបស់ខ្លួន ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed