៧មករា ជាសច្ចភាពប្រវត្តិសាស្ត្រកម្ពុជាពិត, បើមិនទទួលស្គាល់ស្មើនឹងប្រមាថជីវិត អ្នកស្លាប់រាប់លាននាក់
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកតាមដានស្ថានការណ៍នយោបាយ បានបង្ហាញទស្សនអំពីថ្ងៃជ័យជម្នះ ៧មករាថា គឺជាសច្ចភាពប្រវត្តិសាស្ត្រកម្ពុជាពិតដែលជាមេរៀន សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលត្រូវតែបញ្ចៀសការវិលត្រឡប់មកវិញ នូវបដិវត្តន៍ការកាប់សម្លាប់ជាតិសាសន៍ខ្មែរគ្នាឯង ហើយបើមនុស្សមួយចំនួន នទទួលស្គាល់ថ្ងៃ៧ មករាទេ ស្មើនឹងការប្រមាថជីវិតអ្នកស្លាប់ជាង៣លាននាក់ កាលពីសម័យប៉ុលពត ។ បណ្ឌិយង់ ពៅ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៦ មករា មុនមួយថ្ងៃនៃការប្រារព្ធអង់មីទ្ទីញ៧មករា នាថ្ងៃស្អែកថា ៤៦ឆ្នាំក្រោយ ជ័យជម្នះលើរបបកម្ពុជាប្រជាធិបតេយ្យ ព្រឹត្តិការណ៍៧មករា នៅតែមានតម្លៃជាសច្ចភាពប្រវត្តិសាស្ត្រ មិនអាចប្រកែកបានសម្រាប់ប្រជាជាតិខ្មែរទាំងមូល។ ថ្ងៃទី៧ មករា គឺជាថ្ងៃដ៏សំខាន់ចារឹកក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលកម្ពុជាបានរំដោះខ្លួនចេញពីរបបវាលពិឃាត កាលពីឆ្នាំ១៩៧៩។ លោកបន្តថា មេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថាខ្មែរក្រហម បានកាប់សម្លាប់ជាតិសាសន៍ឯងយ៉ាងរង្គាល បង្អត់អាហារ និងបង្ខំមនុស្សឱ្យធ្វើការបាក់កម្លាំង រហូតដល់ត្រូវបានគេអះអាងថា អ្នករស់នៅក្នុងរបបនេះ ប្រៀបបានរស់នៅក្នុងគុកឥតជញ្ជាំងដូច្នោះដែរ។ ហេតុនេះហើយ ទើបឥស្សរជននយោបាយខ្មែរមួយចំនួន បានប្រកាសបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ឬហៅថារណសិរ្ស២ធ្នូ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីការគ្រប់គ្រង ដ៏ឃោរឃៅយង់ឃ្នង់របស់ក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ រណសិរ្ស២ធ្នូ បានប្រមែប្រមូលកម្លាំងអ្នកតស៊ូ អ្នកស្នេហាជាតិ … Continue reading ៧មករា ជាសច្ចភាពប្រវត្តិសាស្ត្រកម្ពុជាពិត, បើមិនទទួលស្គាល់ស្មើនឹងប្រមាថជីវិត អ្នកស្លាប់រាប់លាននាក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed