ភ្នំពេញ ៖ លោកបណ្ឌិតគី សិរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច បានសម្លឹងឃើញថា ការប្រកាស របស់ថ្នាក់ដឹកនាំធនាគារជាតិ ចំពោះការផ្ទេរ អ្នកជាប់កម្ចីជាមួយម្ចាស់បុរីទៅគ្រឹះស្ថានធនាគារ នឹងជួយសម្របសម្រួលវិស័យ អចលនទ្រព្យឡើងវិញ ព្រមទាំងកាត់បន្ថយបន្ទុក របស់ប្រជាពលរដ្ឋ ជាអ្នកជាប់កម្ចីផងដែរ។ ការលើកឡើង របស់អ្នកសេដ្ឋកិច្ចនេះ បន្ទាប់ពីអគ្គទេសាភិបាល នៃធនាគារជាតិកម្ពុជា លោកស្រី ជា សិរី ក្នុងជំនួបជាមួយ រដ្ឋមន្រ្តី ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង វិស័យអចលនទ្រព្យ និងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កាលពីថ្ងៃ៣ មករា បានប្រកាសថា អតិថិជន ដែលបានជាប់កម្ចីជាមួយម្ចាស់បុរី (ទិញផ្ទះបង់រំលស់) ក្នុងអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលទៅគ្រឹះស្ថានធនាគារវិញ ក្នុងអាត្រាការប្រាក់ទាបជាង ។ បានន័យថា ធនាគារនឹងសងលុយ ទៅម្ចាស់បុរី ជំនួសអតិថិជន ប៉ុន្តែអតិថិជននៅតែបន្តសង បំណុលទៅឲ្យធនាគារវិញ ក្នុងលក្ខខណធូរស្រាលជាងមុន ។ កិច្ចសម្របសម្រួលនេះ នឹងជួយម្ចាស់បុរី ដែលជាប់គាំងទុនបង្វិល បានលុយដុំមកវិញ ដើម្បីបន្តការអភិវឌ្ឍរបស់ពួកគាត់ ហើយក៏នឹងជួយអតិថិជន ឲ្យទទួលបានឥណទានផ្ទះពីគ្រឹះស្ថានធនាគារ … Continue reading អ្នកសេដ្ឋកិច្ច ៖ ផ្ទេរអ្នកជាប់កម្ចីជាមួយម្ចាស់បុរី ទៅធនាគារ នឹងជួយវិស័យអចលនទ្រព្យ និងកាត់បន្ថយបន្ទុកអ្នកជាប់កម្ចី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed