សម្តេចតេជោ ៖ គួរប្តូរពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ មក “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍”

ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គួរតែប្តូរពាក្យពីក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវមកថា “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍” វិញល្អជាង ព្រោះប្រវត្តិសាស្រ្តរបស់កម្ពុជា បានជួបប្រទះហើយ ដោយសារអ្នកដឹកនាំវ័យចាស់ៗ កាលពីអតីតនាំក្មេងៗ ឲ្យវង្វេងផ្លូវទម្រាំតែសុខ សន្តិភាពឃើញដូចសព្វថ្ងៃ។ ក្នុងឱកាសអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃ៧មករា នាព្រឹកថ្ងៃ៧ មករា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានលើកឡើងជាច្រើនពីបទពិសោធន៍ ដែលកម្ពុជាបានជួបប្រទះ នូវបញ្ហាសង្គ្រាមកើតឡើង នៅក្នុងប្រទេសរហូតដល់សម្តេច បានដឹកនាំប្រទេសមានសន្តិភាពដល់បច្ចុប្បន្ន ដែលគ្រប់គ្នាបានឃើញ ហើយមិនចង់វិលទៅរកសង្គ្រាមរ៉ាំរៃទៀតទេ ។ ក្នុងនោះសម្តេចតេជោបានសង្កត់ធ្ងន់ទៅលើនាំជំនាន់ថ្មីគឺសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០២៤កន្លងមកថ្មីនេះ បានដឹកនាំប្រទេសមានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស ដោយមានប្រសិទ្ធភាពលឿន ជាងអ្នកជំនាន់មុន ។ ចំណុចនេះ សម្តេចតេជោអះអាងថា អ្នកជំនាន់មុនមានវ័យជាង៧០ឆ្នាំ ដូច្នេះការអនុវត្តល្បឿន មិនបានលឿនរហ័សដូចអ្នកវ័យក្មេងទេ ។ សម្តេចតេជោមានប្រសាសន៍ថា “ថ្ងៃមុនខ្ញុំធ្លាប់បាននិយាយថា ពាក្យចាស់បានប្រើថា ក្មេងមានកម្លាំង តែចាស់ស្គាល់ផ្លូវ ។ត្រង់ចំណុចនេះ ខ្ញុំបានលើកឡើងថា … Continue reading សម្តេចតេជោ ៖ គួរប្តូរពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ មក “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍”