លោក ទូច សុឃៈ៖ កម្ពុជា នឹងបណ្តេញជនជាតិប៉ាគីស្ថាន និងណេប៉ាល់ទៅប្រទេសកំណើត បើរកឃើញចូលមកខុសច្បាប់
ភ្នំពេញ៖ ជនជាតិប៉ាគីស្ថាន និងណេប៉ាល់ជិត៦០នាក់ ដែលបាននាំគ្នារត់ចេញពីកាស៊ីណូអូរស្មាន់រីសត ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃ ៥ មករា ដោយផ្ទុះការតវ៉ាទៅនឹងមេកាជនជាតិចិនបង្ខំឲ្យ ធ្វើការគ្មានថ្ងៃឈប់សម្រាក ត្រូវបានលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃអះអាងថា អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវ តែបើក្នុងករណីរកឃើញថា ពួកគាត់មកធ្វើការនៅកម្ពុជាដោយខុសច្បាប់ នឹងត្រូវបណ្តេញចេញពីកម្ពុជា ។ លោក ទូច សុឃៈបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៨ មករាថា ករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ចំនួន៥៧នាក់ បាននាំគ្នារត់ចេញពីកាស៊ីណូអូរស្មាន់រីសត ក្នុងខេត្តឧត្តរមានជ័យ ក្រោយមេការជនជាតិចិន ឲ្យធ្វើការគ្មានថ្ងៃឈប់សម្រាកនោះ ត្រូវស្នងការនគរបាលខេត្តបានបញ្ជូនពួកគាត់ ទៅស្នាក់ការនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រចាំខេត្តសៀមរាបដើម្បីបន្តនីតិវិធី ។ លោកបន្តថា បើតាមច្បាប់របស់កម្ពុជា គឺសមត្ថកិច្ចជំនាញនឹងធ្វើការត្រួតពិនិត្យ ទៅលើឯកសារពួកគាត់អំពីការចូលមកកម្ពុជានេះ ស្របច្បាប់ត្រឹមត្រូវឬអត់? ថាតើពួកគាត់មកបម្រើការងារ នៅក្រុមហ៊ុនកាស៊ីណូខាងលើនេះ មានសៀវភៅការងារសម្រាប់ជនបរទេស តើវិសារជាវិសាអ្នកទេសចរណ៍ ឬអ្នកមកធ្វើការងារ ឬក៏គ្មានលិខិតឆ្លងដែនជាដើម នឹងត្រូវពិនិត្យទៅលើចំណុចទាំងនេះ ។ លោកគូសបញ្ជាក់ថា “បើសិនជាឃើញថា មិនមានដូចអ្វីដែលលើកឡើងនេះទេ គឺបានន័យថា ខុសច្បាប់ ។ ខុសច្បាប់គឺបញ្ជូនចេញពីប្រទេសកម្ពុជាយើង ។ … Continue reading លោក ទូច សុឃៈ៖ កម្ពុជា នឹងបណ្តេញជនជាតិប៉ាគីស្ថាន និងណេប៉ាល់ទៅប្រទេសកំណើត បើរកឃើញចូលមកខុសច្បាប់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed