លោក ប៉ែន បូណា៖ ក្រុមប្រឆាំងចោទរាជរដ្ឋាភិបាល នៅពីក្រោយឃាតកម្មលោក លឹម គឹមយ៉ា ជាការនិយាយតាមទំនើងចិត្ត
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានច្រានចោទចំពោះការចោទប្រកាន់ របស់ក្រុមអ្នកនយោបាយជ្រុលនិយម មួយចំនួនដែលរត់ចោលស្រុកថា រាជរដ្ឋាភិបាលនៅពីក្រោយឃាតកម្មលោក លឹម គឹមយ៉ា អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសថៃ គឺជាការចោទប្រកាន់ទាំងងងឹតងងើ ដោយគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ។ លោក ប៉ែន បូណា មានប្រសាសន៍នាថ្ងៃ៩ មករាថា គឺឲ្យតែមានអ្វីកើតឡើងមិនថាជាអំពើឃាតកម្ម បែកបាក់ផ្ទៃក្នុង ក្នុងគ្រួសាររបស់ខ្លួន រួមទាំងគ្រោះថ្នាក់ចរាចរ ឬក៏ការវាយគ្នាអ្វីក៏ពួកគេចោទប្រកាន់រាជរដ្ឋាភិបាលដែរ ។ នេះហើយគឺជាជំនាញរបស់ពួកគេក្នុងការបំផ្លើសបំផ្លៃការពិត ។ ដូច្នេះគ្មានអ្វីចម្លែកនោះទេ រឿងកើតឡើងលើទឹកដីគេសោះ បែរជាមកភ្ជាប់ជាមួយរាជរដ្ឋាភិបាលទៅវិញ ។ ជាក់ស្តែងករណីភ្ជាប់ឃាតកម្ម នៅប្រទេសថៃមកលើរាជរដ្ឋាភិបាលនោះ លោកគូសបញ្ជាក់ត្រឡប់ទៅកាន់ពួកគេថា “ដោយចោទប្រកាន់ថា មានរាជរដ្ឋាភិបាលនៅពីក្រោយអីចឹង គឺជាការចោទប្រកាន់យ៉ាងងងើ ដោយគ្មានភស្តុតាង ដោយគ្មានមូលដ្ឋានអីទាំងអស់ គឺជានិយាយតាមទំនើងចិត្ត តាមទំលាប់ដែលពួកគេតែងតែធ្វើកន្លងមក យើងដឹងហើយថា ក្រុមនេះតាំងពីច្រើនទសវត្សមកហើយ រឿងអីតិចតួចក៏ដោយក៏ពួកគេនិយាយ ភ្ជាប់ទៅនឹងរឿងនយោបាយដែរ” ។ សម្រាប់ការចោទប្រកាន់មកលើរាជរដ្ឋាភិបាលនេះ ក្នុងនាមជាអ្នកនាំពាក្យលោកគូសសង្កត់ធ្ងន់ថា គឺជាអំពើខុសច្បាប់រំលោភបំពានសិទ្ធិសេរីភាព កិត្តិយសរបស់អ្នកដទៃជាថ្មីទៀតដែលសបញ្ជាក់ថា ការចាត់វិធានការទៅលើពួកគេកន្លងមកជារឿងត្រឹមត្រូវ ។ លោកបន្តថា ដោយសារតែអំពើល្មើសច្បាប់ … Continue reading លោក ប៉ែន បូណា៖ ក្រុមប្រឆាំងចោទរាជរដ្ឋាភិបាល នៅពីក្រោយឃាតកម្មលោក លឹម គឹមយ៉ា ជាការនិយាយតាមទំនើងចិត្ត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed