កម្ពុជា-អាមេរិក សម្រេចបានលទ្ធផលផ្លែផ្កា លើវិស័យសុខាភិបាល

ភ្នំពេញ៖ ក្រៅពីមានប្រតិបត្តិការល្អ ជាមួយគ្នាលើវិស័យយោធា និងវិស័យផ្សេងៗទៀត កម្ពុជានិងអាមេរិក ក៏មានកិច្ចសហប្រតិបត្តិការទ្វភាគីជាមួយគ្នា ដោយសម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់ សុខុមាលភាពប្រជាជនកម្ពុជា។ នេះជាប្រសាសន៍របស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសទទួលជួប និងពិភាក្សាការងារ ជាមួយប្រតិភូស្ថានទូតសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី Bridgette L. Walker នាថ្ងៃ៨ មករា ។ ក្នុងជំនូបសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងជាច្រើនចំណុច ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយសហប្រតិបត្តិការដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការទ្វភាគី នៃសហរដ្ឋអាមេរិកនានាដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) និងវិទ្យាស្ថានសុខភាពជាតិនៃសហរដ្ឋអាមេរិកជាដើម ដែលបានសហការចូលរួមសហការគាំទ្រវិស័យសុខាភិបាល ដើម្បីលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើង ប្រព័ន្ធថែទាំសុខភាពដែលមានភាពធន់ និងរឹងមាំនៅកម្ពុជានាពេលកន្លងមក។ សាស្ត្រាចារ្យរដ្ឋមន្ត្រីបន្តថា សហរដ្ឋអាមេរិក តាមរយៈស្ថានទូតខ្លួនប្រចាំនៅកម្ពុជា បានផ្តល់កិច្ចសហការរួមចំណែកគាំទ្រវិស័យសុខាភិបាល រហូតសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្ស នាពេលកន្លងមក និងពេលបច្ចុប្បន្ន ព្រមទាំងបានបញ្ជាក់ជំហរយ៉ាងមោះមុត ក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ។ ជាកិច្ចឆ្លើយតប … Continue reading កម្ពុជា-អាមេរិក សម្រេចបានលទ្ធផលផ្លែផ្កា លើវិស័យសុខាភិបាល