លោក សេង ឌីណា ៖ ក្រសួងយុត្តិធម៌ កំពុងសិក្សា លើការបង្កើតច្បាប់ ដាក់ក្រុមជ្រុលនិយម ជាក្រុមភេរវករ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានមានប្រសាសន៍ថា ក្រសួងកំពុងសិក្សា ក្នុងការបង្កើតច្បាប់ ដាក់ក្រុមជ្រុលនិយមមួយក្តាប់តូច ជាក្រុមភេរវករ ។ លោក សេង ឌីណាបានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ៩ មករានេះដោយលោកមិន បានបញ្ជាក់លំអិត អំពីដំណើរការ នៃការតាក់តែងច្បាប់ យ៉ាងណានោះទេ គ្រាន់តែលោកបញ្ជាក់នូវសំណេរយ៉ាងខ្លីថា “នៅពេលនេះ ក្រសួងយុត្តិធម៌កំពុង សិក្សាលើទិដ្ឋភាពច្បាប់ ជុំវិញរឿងនេះ ពិសេសសិក្សាលើជម្រើសថា តើធ្វើវិសោធនកម្មច្បាប់ ដែលមានស្រាប់ ឬត្រូវបង្កើតច្បាប់ថ្មីតែម្តង” ។ការលើកឡើងរបស់លោក សេង ឌីណានេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងទិវាអបអរសាទរខួបលើកទី៤៦ នៃជ័យជម្នះ៧ មករា កាលពីថ្ងៃ៧ មករា ឲ្យក្រសួងយុត្តិធម៌រៀបចំច្បាប់ កំណត់ចំពោះជនណា ឬ ក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើត ចលនាប្រឆាំង ជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឲ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ជាភេរវករ ។ សម្តេចតេជោ … Continue reading លោក សេង ឌីណា ៖ ក្រសួងយុត្តិធម៌ កំពុងសិក្សា លើការបង្កើតច្បាប់ ដាក់ក្រុមជ្រុលនិយម ជាក្រុមភេរវករ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed