លោក សំ វិច្ឆិកា រំលឹកទៅកាន់សិស្សសាលាកុំដាក់ដាវ កាំបិទជាប់ខ្លួន ប្រយ័ត្ននាំទុក្ខទោសដល់ខ្លួន

ភ្នំពេញ ៖ អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានផ្ញើសាររំលឹកថា សមត្ថកិច្ចនឹងបន្តតាមដាន ត្រួតពិនិត្យតាមបណ្តាសាលារៀនចំពោះសិស្សានុសិស្សដែលយកដាក់ដាវ កាំបិត ជាប់ខ្លួន តាមកាបូប តាមម៉ូតូ ដោយខុសច្បាប់ ហើយបើសិនសមត្ថកិច្ចរកឃើញ នឹងមានបញ្ហាប្រឈមតាមផ្លូវច្បាប់ ដូច្នេះអាណាព្យាបាលត្រូវត្រួតពិនិត្យលើកូនៗរបស់ខ្លួន។ លោក សំ វិច្ឆិកាបានមានប្រសាសន៍នាថ្ងៃ៩ មករា ការងាររដ្ឋបាលក្នុងការ ចុះត្រួតពិនិត្យទីតាំង ដែលសង្ស័យថាមានក្រុមក្មេងទំនើង នៅបន្តអនុវត្តដោយគ្មាន បន្ធូដៃនោះទេ នៅតែបន្តដូចភ្លៀងរលឹម។ លោកបន្តថា ការអនុវត្តបង្ក្រាបក្មេងទំនើងនេះ ក៏ផ្តោតសំខាន់ ទៅលើការកាន់កាប់អាវុធខុសច្បាប់ផងដែរ ដូច្នេះការលួចលាក់ដាក់ តាមម៉ូតូជាដើមដែលបង្ក ឲ្យមានរបួសស្នាម ឬបាត់បង់ជីវិតនឹងចាត់ការ ទៅតាមច្បាប់ជាធរមានហើយ ។ លោកសង្កត់ធ្ងន់ថា “កន្លងមកយើងបានចុះត្រួតពិនិត្យ ទៅតាមបណ្តាសាលារៀន វាជាលទ្ធផលមិនទាន់ បានឃើញអំពីអាវុធ សម្រាប់សិស្សានុសិស្សមួយចំនួនដាក់តាមខ្លួនទេ ប៉ុន្តែនេះជាការរំលឹកក៏ដូចជាការណែនាំទៅដល់សិស្សានុសិស្សយើងទាំងអស់ប្រយ័ត្នប្រយែង នៅពេលដែលសមត្ថកិច្ចចុះរដ្ឋបាល នៅក្នុងសាលារៀន បើសិនជាឃើញមានកាំបិទ មានដាវ ឬមានសំភារៈដែលបង្កឲ្យមានផលប៉ះពាល់ដល់គ្រោះថ្នាក់ ឬដល់អាយុជីវិត ឬបង្ករបួសស្នាមគឺយើងមានវិធានការ អនុវត្តតាមផ្លូវច្បាប់ហើយ”។ ជាមួយគ្នានេះ អ្នកនាំពាក្យក៏បានស្នើឲ្យឪពុក-ម្តាយ … Continue reading លោក សំ វិច្ឆិកា រំលឹកទៅកាន់សិស្សសាលាកុំដាក់ដាវ កាំបិទជាប់ខ្លួន ប្រយ័ត្ននាំទុក្ខទោសដល់ខ្លួន