អាត្រាអ្នកឈឺ និងស្លាប់ដោយជំងឺគ្រុនឈាម ឆ្នាំ២០២៤ ថយចុះជាងឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃ១០ មករានេះ បានចេញផ្សាយរបាយការណ៍ស្តីពី ការទប់ស្កាត់ជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ ដោយបង្ហាញលទ្ធផលគួរជាទីមោទកថា ទាំងអាត្រាអ្នកជំងឺ និងអាត្រាអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមឆ្នាំ២០២៤នេះ មានការថយចុះជាងឆ្នាំ២០២៣។ ក្នុងរបាយការណ៍របស់ក្រសួងសុខាភិបាលក៏បានអបអរសាទរកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤។ របាយការណ៍លទ្ធផលស្តីពីការទប់ស្កាត់ ជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣បានរៀបរាប់ថា ក្នុងឆ្នាំ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០នាក់ និងចំនួនអ្នកស្លាប់ចំនួន៩៩នាក់ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤វិញ ករណីជំងឺគ្រុនឈាម មានចំនួនសរុបត្រឹម ១៨ ៩៨៧នាក់ ពោលគឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់ ឬ ថយ ៤៦% និងករណីស្លាប់ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣ នាក់ ឬ ថយ ៥៤%។ របាយការណ៍បន្តថា បើប្រៀបធៀបនឹងចំនួនករណីជំងឺគ្រុនឈាម ដែលបានព្យាករណ៍ដោយកម្មវិធីជាតិថាឆ្នាំ២០២៤ នេះជាឆ្នាំដែលអាចមានការរាតត្បាត ជំងឺគ្រុនឈាមចំនួនប្រមាណ៧៥ ០០០ករណីឈឺ មានន័យថា ឆ្នាំនេះកម្ពុជាបានកាត់បន្ថយ ករណីឈឺរហូតដល់ប្រមាណ ៥៦ ០០០នាក់ ស្មើនឹងថយចុះប្រមាណជិត៤ដងធៀបនឹងចំនួនព្យាករណ៍រាតត្បាត។ ដូច្នេះសរុបសេចក្តីមក ការធ្វើបុរេសកម្មក្នុងការទប់ស្កាត់ ការរីករាលដាលការចម្លងជំងឺគ្រុនឈាម … Continue reading អាត្រាអ្នកឈឺ និងស្លាប់ដោយជំងឺគ្រុនឈាម ឆ្នាំ២០២៤ ថយចុះជាងឆ្នាំ២០២៣