ឧត្តមសេនីយ៍ត្រីអេង ហ៊ីថា ស្រ្តីលក់អនឡាញជិះរថយន្តទំនើប ហើយមានរថយន្តពាក់ផ្លាកលេខខ.ម និងសារ៉ែននាំផ្លូវទៅស៊ីការគេ មិនមានក្នុងអង្គភាពលោក

ភ្នំពេញ ៖ អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រីអេង ហ៊ី បានឲ្យដឹងថា កងកម្លាំងរាជអាវុធហត្ថ បាននិងកំពុងធ្វើការ ស្រាវជ្រាវ រកមុខកញ្ញារូបស្រស់ម្នាក់ ដែលជាអ្នករកស៊ីអនឡាញជិះរថយន្តស៊េរីទំនើប ហើយអមដោយរថយន្តបំពាក់ផ្លាក លេខខេមរភូមិន្ទ(ខ.ម) និងបើកភ្លើងសារ៉ែនបើកនាំផ្លូវទៅស៊ីការគេកាលពីពេលថ្មីៗនេះហើយ ខណៈលោកអះអាងថា ផ្លាកលេខរថយន្តនេះក៏ពុំមាននៅក្នុងអង្គភាព កងរាជអាវុធហត្ថទេ ។ ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ករណីនារីស្អាតជាអ្នកលក់អនឡាញបានជិះរថយន្តទំនើប ដោយមានរថយន្តផ្សេងបំពាក់ផ្លាកលេខខេមរភូមិន្ទ និងបើកភ្លើងសារ៉ែននាំផ្លូវទៅស៊ីការគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ហើយមានការផ្ទុះការរិះគន់ផងនោះ លោកឧត្តមសេនីយ៍ត្រីអេង ហ៊ី បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១០ មករា ថា កងកម្លាំងរាជអាវុធបានចុះស្រាវជ្រាវហើយ ។ ជាមួយគ្នានេះ លោកក៏បានបកស្រាយអំពីផ្លាកលេខរថយន្តរបស់កងខេមរភូមិន្ទមានលេខសម្គាល់របស់ខ្លួនទៅតាមបណ្តាអង្គភាពនីមួយៗដែរ ។ លោកពន្យល់ថា ផ្លាកលេខខេមរភូមិន្ទនេះ គឺមាន ខ.ម០១ ខ.ម០២ និងលេខរៀងជាបន្តបន្ទាប់ទៅ។ ក្នុងនោះសម្រាប់កងរាជអាវុធគឺ ខ.ម០៩ ។ លោកថា ជាជំហានដំបូងសម្រាប់ករណីនេះ បើតាមឆែកឆេរ នៅក្នុងអង្គភាពនីមួយៗ គឺអត់មានផ្លាកលេខឡាន ដូចបំពាក់លើក្បួន រថយន្តរបស់ស្រ្តីលក់អនឡាញនេះទេ ប៉ុន្តែទោះបីជាយ៉ាងណាអ្នកជំនាញរបស់កងរាជអាវុធនៅតែបន្តស្រាវជ្រាវ ។លោកឧត្តមសេនីយ៍ត្រីអេង ហ៊ីក៏បញ្ជាក់ដែរចំពោះការគ្រប់គ្រងផ្លាកលេខខ.មនេះ គឺជាសមត្ថកិច្ចរបស់ក្រសួងការពាជាតិ ។លោកឧត្តមសេនីយ៍ត្រីអេង … Continue reading ឧត្តមសេនីយ៍ត្រីអេង ហ៊ីថា ស្រ្តីលក់អនឡាញជិះរថយន្តទំនើប ហើយមានរថយន្តពាក់ផ្លាកលេខខ.ម និងសារ៉ែននាំផ្លូវទៅស៊ីការគេ មិនមានក្នុងអង្គភាពលោក