ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកទូច សុឃៈ បានលើកឡើង ជាមតិទៅកាន់លោក ហេង សិទ្ធី ដែលបានដើរចោទថ្នាក់ដឹកនាំ នៃក្រសួងស្ថាប័នរដ្ឋមួយចំនួន និង ក្រុមអ្នកឧកញ៉ាគួរមកជួបដៃគូ នៃពាក្យបណ្តឹង ដែលលោកបានដាក់ ដើម្បីដោះស្រាយបញ្ចប់រឿង ជៀសវាងការនាំឲ្យកម្ពុជា ខូចឈ្មោះ ។ បើតាមលោក ទូច សុឃៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១០មករា ថា បច្ចុប្បន្នអតីតអ្នកឧកញ៉ា ហេង សិទ្ធីរូបនេះកំពុងស្ថិតនៅបរទេស ដើម្បីគេចចេញពីសំណាកច្បាប់កម្ពុជា ក្រោយពីលោកបានបរិហារកេរ្តិ៍ និងចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ មកថ្នាក់នាំក្រសួងមួយចំនួន និងក្រុមអ្នកឧកញ៉ា។ អ្នកពាក្យរងរូបនេះបន្តថា ទោះបីជាលោក ហេង សិទ្ធីនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែបុគ្គលរូបនេះ តែដើរបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិថា កម្ពុជាកន្លែងឧក្រិដ្ឋនៃការជួញដូរមនុស្ស និងការឆបោកតាមអ៊ីនធើណេតជាដើម ។ ចំពោះការចោទប្រកាន់របស់លោក ហេង សិទ្ធីដែលថា កម្ពុជាជាទីកន្លែងឧក្រិដ្ឋ ឆបោកឆ្លងប្រទេសជាដើមនេះ គឺមិនអាចទទួលយកបានទេ ចំណុចទាំងអស់នេះហើយ ក្នុងនាមជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោកស្នើបុគ្គល ហេង សិទ្ធី … Continue reading លោក ទូច សុឃៈ ៖ លោក ហេង សិទ្ធី គួរមកជួបគូបក្ខដិបក្ស នៃបណ្តឹងខ្លួន ដើម្បីបញ្ចប់រឿង ជៀសវាងខូចឈ្មោះកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed