ACU បញ្ជូនមន្រ្តីអាវុធហត្ថខេត្តតាកែវ ២ រូបទៅតុលាការពីបទស៊ីសំណូក
ភ្នំពេញ៖ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងថា មន្រ្តីអាវុធហត្ថខេត្តតាកែវ ២រូបត្រូវបានបញ្ជូនខ្លួនទៅសាដំបូងខេត្តកណ្តាលកាលពីថ្ងៃ៩ មករា ពាក់ព័ន្ធជាប់សង្ស័យក្នុងបទល្មើសស៊ីសំណូក។ លោក សយ ច័ន្ទវិចិត្រ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១០ មករាថា សំណុំរឿងពាក់ព័ន្ធមន្ត្រីកងរាជអាវុធហត្ថទាំងពីរដែលមានឈ្មោះង៉ែត ចាន់ធី ជាប់សង្ស័យពីបទ ស៊ីសំណូក រំលោភអំណាច និងប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ និងឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ជាប់សង្ស័យពីបទ ស៊ីសំណូក រំលោភអំណាច ត្រូវបានអង្គភាពបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលហើយកាលពីថ្ងៃ៩ មករ។ សូមបញ្ជាក់ថា កាលពីថ្ងៃ៦ មករា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសថា រកឃើញ លោកវរសេនីយ៍ឯក ង៉ែតចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និង នាយចំណង់ ស៊ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ពាក់ព័ន្ធអំពើស៊ីសំណូក ជាថ្នូរមិនបង្ក្រាបបទល្មើសគ្រឿងញៀន ៧គីឡូក្រាម និងល្បែងស៊ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត។ ក្រោយរកឃើញក៏បានបញ្ជូនពួកគាត់ទៅ ACU ផងដែរ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed