ព្រឹទ្ធសភា អនុម័តលើសេចក្តី ស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភាកម្ពុជា
ភ្នំពេញ ៖ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ អង្គប្រជុំបានដំណើរការ ដោយមានរបៀបវារៈតែមួយគឺពិនិត្យ និងអនុម័តលើសេចក្តី ស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភាកម្ពុជា ដោយសំឡេងគាំទ្រ ចំនួន ៥៩សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ មករា ។ សេចក្តីប្រកាសឱ្យដឹងទៀតថា ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំជាវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិក ព្រឹទ្ធសភាចូលរួមចំនួន៥៩រូប ។ ក្នុងអង្គប្រជុំព្រឹទ្ធសភា នាថ្ងៃនេះ បានដំណើរការ ដោយមានរបៀបវារៈតែមួយ គឺពិនិត្យ និងអនុម័ត លើសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភាកម្ពុជា ។ ក្នុងនោះបានអនុលោម តាមប្រការ៨២ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាបច្ចុប្បន្ន សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន២៣រូប បានស្នើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា។ ការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងនេះ គឺផ្អែកលើគោលការណ៍នីតិកម្ម នៃការរៀបចំបទប្បញ្ញត្តិគតិយុត្ត ដែលឆ្លើយតបយ៉ាងសមស្រប … Continue reading ព្រឹទ្ធសភា អនុម័តលើសេចក្តី ស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភាកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed