WB ប្តេជ្ញាពង្រឹងប្រតិបត្តិការ លើកកម្ពស់សុខុមាលភាព ប្រជាជនកម្ពុជា

ភ្នំពេញ ៖ លោកស្រី Tania Meyer នាយកគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា (World Bank)ប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា ស្របតាមគោលដៅរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ការប្តេជ្ញានេះ ក្នុងឱកាសជំនួបជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាថ្ងៃ១៥ មករា ។ លោកស្រី Tania Meyer បានអបអរសាទរ សាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលដឹកនាំក្រសួងសុខាភិបាល ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ​ ដែលនាំឱ្យវិស័យសុខាភិបាល បានទទួលនូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ក្នុងរយៈពេលជាង១ឆ្នាំ កន្លងមក ។ លោកស្រីបានជម្រាបជូន សាស្ត្រាចារ្យរដ្ឋមន្រ្តី អំពីលទ្ធផលការងារជាមួយ ក្រសួងសុខាភិបាល និងបញ្ហាប្រឈម ដែលកំពុងកើតមានក្នុង ការអនុវត្តគម្រោងនានា នាពេលបច្ចុប្បន្ន និងអនាគត ។ ជាមួយគ្នានេះសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកប ដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមិនអាចកាត់ផ្តាច់ បានពីការចូលរួមចំណែកគាំទ្រ … Continue reading WB ប្តេជ្ញាពង្រឹងប្រតិបត្តិការ លើកកម្ពស់សុខុមាលភាព ប្រជាជនកម្ពុជា