ជម្លោះពាក្យសំដី ជនសង្ស័យម្នាក់ យកកាំបិតចាក់ពោះបុរសម្នាក់ស្លាប់ ក្នុងថ្លុកឈាម
ស្វាយរៀង ៖ ជនសង្ស័យម្នាក់ បានយកកាំបិត ចាក់ធ្លាយពោះបុរសម្នាក់ស្លាប់ ក្នុងថ្លុកឈាម កាលពីវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។ បើតាមលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា ហេតុការណ៍ឃាតកម្មនេះ បង្កដោយជនសង្ស័យឈ្មោះ រ័ត្ន ណាគ្រី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ បានផឹកស្រាស្រវឹង កាន់កាំបិតស្នៀត និងដាវ ដើរទៅចាក់ជនរងគ្រោះឈ្មោះរស់ សាវី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិឃុំជាមួយគ្នា ត្រូវចំនួន២កាំបិត មួយកាំបិតត្រូវចំពោះ និងមួយកាំបិតទៀត ត្រូវចំឆ្អឹងជំនីរខាងឆ្វេង បណ្តាលអោយ រងរបួសធ្ងន់ បន្ទាប់មកបងប្អូនបានបញ្ជូន ជនរងគ្រោះទៅមន្ទីពេទ្យ ពេលដល់កណ្តាលផ្លូវ ជនរងគ្រោះបានស្លាប់ ។ លោកបានបន្តថា ក្រោយពេលទទួល ព័ត៌មានបានភ្លាម លោកបានដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាល រដ្ឋបាលស្វាយធំ … Continue reading ជម្លោះពាក្យសំដី ជនសង្ស័យម្នាក់ យកកាំបិតចាក់ពោះបុរសម្នាក់ស្លាប់ ក្នុងថ្លុកឈាម
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed