លោក ឃួង ស្រេង ៖ មិនមានការធ្វេីទុក្ខបុកម្នេញ ប្អូនប្រុសពិការ ដែលមានទេពកោសល្យគូរូប តាមទីតាំងសាធារណៈ ឡេីយ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្អូនមានពិការភាព ខណៈអាជ្ញាធរ មិនបានធ្វេីទុក្ខបុកម្នេញ ប្អូនប្រុសពិការ ដែលមានទេពកោសល្យគូរូប តាមទីតាំងសាធារណៈ ប្តូរយកកម្រៃ ផ្គត់ផ្គង់ជីវភាព ដូចជាការផ្សាយព័ត៌មានមួយចំនួនឡេីយ។ ក្នុងឱកាសអញ្ជេីញជួបសំណេះសំណាល់ និងជាមួយប្អូនប្រុស សល់ សុខចាន់ មានពិការភាពដៃទាំង២ ដោយប្រេីជេីងជំនួសដៃ នៅវត្តភ្នំ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង បានផ្តល់ជម្រេីសដល់ប្អូនប្រុស អាចជ្រេីសរេីស ទៅទីតាំងណាមួយ ដែលយល់ថាល្អ និងអាចរកចំណូលបានច្រេីន ដោយគ្រាន់តែជូនដំណឹង មករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរក៏បាន និងបានណែនាំ ឱ្យរៀបចំចុះឈ្មោះ សមាជិក ប.ស.ស. ជូនប្អូនៗទាំងពីរនាក់ប្តីប្រពន្ធផងដែរ។ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ក្នុងនាមសម្ដេចធិបតីជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចយកចិត្តទុកដាក់លេីជនពិការ ខណៈប្អូនប្រុសមានសមត្ថភាព មានទេពកោសល្យ ក្នុងការគូរូប ធ្វេីជាមុខរបរអាជីវកម្មចិញ្ចឹមជីវិតដោយខ្លួនឯង។ ក្នុងនាមអាជ្ញាធរ លោក … Continue reading លោក ឃួង ស្រេង ៖ មិនមានការធ្វេីទុក្ខបុកម្នេញ ប្អូនប្រុសពិការ ដែលមានទេពកោសល្យគូរូប តាមទីតាំងសាធារណៈ ឡេីយ