ក្រសួងកសិកម្ម ៖ អ្នកនាំចេញអង្ករ ទៅកាន់សហភាពអឺរ៉ុប គួរធ្វើតេស្តរកសារធាតុ សំណល់ថ្នាំកសិកម្ម ក្នុងអង្ករមុនពេលនាំចេញ

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់អ្នកនាំចេញអង្ករ ទៅកាន់សហភាពអឺរ៉ុប គួរធ្វើតេស្តរកសារធាតុ សំណល់ថ្នាំកសិកម្ម នៅក្នុងអង្ករ មុនពេលនាំចេញ ដើម្បីបញ្ចៀសនូវបញ្ហាសំណល់ថ្នាំកសិកម្ម លើសកម្រិតកំណត់ និងធានាបាននូវនិរន្តរភាព ទីផ្សារនាំចេញ។ តាមរយៈសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋាន កសិកម្ម នៅថ្ងៃទី២០ មករា នេះ ថា កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើគេហទំព័រប្រព័ន្ធ ជូនដំណឹងរហ័សសម្រាប់ម្ហូបអាហារ និងចំណីសត្វរបស់សហភាពអឺរ៉ុប បានជូនដំណឹងអំពីការរកឃើញកម្រិតសំណល់ថ្នាំកសិកម្ម Acetamiprid, Tricyclazole, Thiamethoxam នៅក្នុងអង្ករកម្ពុជា លើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប ០,០១មីលីក្រាម/គីឡូក្រាម។ តាមរយៈបញ្ញត្តិនេះ មានសារធាតុសកម្មថ្នាំកសិកម្មចំនួន ៣១៣មុខ ក្នុងចំណោម ៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ ត្រូវបាន សហភាពអឺរ៉ុបដាក់បញ្ញត្តិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្ម (Maximum Residue Limit – MRL) ក្នុងអង្ករត្រឹមតែ ០,០១មីលីក្រាម/គីឡូក្រាម ពោលគឺត្រូវបានទម្លាក់ចំនួន ១០០ដង នៃកម្រិតចាស់គឺ ១មីលីក្រាម/គីឡូក្រាម ។ … Continue reading ក្រសួងកសិកម្ម ៖ អ្នកនាំចេញអង្ករ ទៅកាន់សហភាពអឺរ៉ុប គួរធ្វើតេស្តរកសារធាតុ សំណល់ថ្នាំកសិកម្ម ក្នុងអង្ករមុនពេលនាំចេញ