ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ៖ ក្រសួង កំពុងបន្តយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការអប់រំភាសាបារាំងនៅកម្ពុជា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងអប់រំ បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ការអប់រំភាសាបារាំងនៅកម្ពុជា ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍកិច្ចការហ្វ្រង់កូហ្វូនីនៅកម្រិតតំបន់ និងពិភពលោក។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Ludovic TORO អភិបាលក្រុង Coubron នៃសាធារណរដ្ឋបារាំង ស្តីពី «ការលើកកម្ពស់កិច្ចការហ្វ្រង់កូហ្វូនី និងជំនួយឧបត្ថម្ភនៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា» នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ក្នុងឱកាសនេះ លោក អភិបាលក្រុង បានជម្រាបជូននូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការភាសាបារាំង ការលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំង និងការផ្តល់ជំនួយផ្សេងៗដល់សិស្សានុសិស្ស និងគ្រូបង្រៀនភាសាបារាំងនៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា ខេត្តតាកែវនាពេលកន្លងមក។តាមរយៈកិច្ចសហប្រតិបត្តិការនេះ សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ព្រៃល្វា ត្រូវបានជំរុញលើកទឹកចិត្តឱ្យធ្វើការទំនាក់ទំនងផ្ទាល់ជាភាសាបារាំងជាប្រចាំជាមួយសិស្សជនជាតិបារាំង ដើម្បីឱ្យពួកគេបានអនុវត្ត និងបន្តអភិវឌ្ឍចំណេះដឹងភាសាបារាំងឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាការឆ្លើយតប … Continue reading ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ៖ ក្រសួង កំពុងបន្តយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការអប់រំភាសាបារាំងនៅកម្ពុជា