អាជ្ញាធរកម្ពុជា បានជួយសង្គ្រោះបរុសម្នាក់ ជាសញ្ជាតិអាមេរិក បន្ទាប់ពីចាប់ជំរិត នៅទីក្រុងបាងកក រួចនាំយកមកបង្ខាំង នៅកម្ពុជា

ភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គណៈបញ្ជាការ បានជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះឈ្មោះ YU EMIL ភេទប្រុស សញ្ជាតិអាមេរិក ដើមកំណើតចិនតៃវ៉ាន់ ដែលត្រូវបានចាប់ជំរិត នៅទីក្រុងបាងកក ប្រទេសថៃ រួចនាំយកមកបង្ខាំងទុក នៅក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ មករា នេះ ថា ករណីនេះ សមត្ថកិច្ចបានបើកប្រតិបត្តិការ ស្រាវជ្រាវស្វែងរកភ្លាមៗ រហូតឈានដល់រកឃើញ ជនរងគ្រោះ និងសង្គ្រោះអោយរួចផុតពីក្រុមឧក្រិដ្ឋជន ដែលមានបណ្តាញចាត់តាំងនៅប្រទេសថៃ ក្រោយទទួលបានព័ត៌មាន ពីក្រុមគ្រួសារតាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ ជនរងគ្រោះ បានចាញ់បោកក្រុមឧក្រិដ្ឋជនជនជាតិចិនតៃវ៉ាន់ នៅប្រទេសថៃ លួងលោម បោកបញ្ឆោតឱ្យធ្វើដំណើរចេញពីខេត្តសៀងហៃប្រទេសចិន មកប្រទេសថៃ ដើម្បីចូលរួមកម្មវិធីសម្ពោធ ហាងនំមួយកន្លែងនៅទីក្រុងបាងកក ហើយត្រូវបានក្រុមឧក្រិដ្ឋជនដាក់ថ្នាំ រួចដឹកបញ្ជូនមកកម្ពុជា បង្ខាំងទុក ធ្វើទារុណកម្ម និងជំរិតទារប្រាក់ … Continue reading អាជ្ញាធរកម្ពុជា បានជួយសង្គ្រោះបរុសម្នាក់ ជាសញ្ជាតិអាមេរិក បន្ទាប់ពីចាប់ជំរិត នៅទីក្រុងបាងកក រួចនាំយកមកបង្ខាំង នៅកម្ពុជា