ក្រណាត់សូត្រ និងក្រមាខ្មែរ ត្រូវបានបង្ហាញជូនភ្ញៀវអន្តរជាតិ នៅទីក្រុងប៉ារីស
ភ្នំពេញ ៖ ក្រណាត់សូត្រ និងក្រមា ដែលជាកេរ្តិ៍ដំណែល និងមរតកវប្បធម៌ខ្មែរតាំងពីសម័យបុរាណកាលមក ត្រូវបានពាំនាំបង្ហាញជូនភ្ញៀវអន្តរជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតសេដ្ឋកិច្ច និងវប្បធម៌ ដែលរៀបចំឡើងដោយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងសមាគម Padouma នៅនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ នេះបើតាមហ្វេសប៊ុករបស់លោក លុយ ដាវិដ ឯកអគ្គរាជទូតខ្មែរប្រចាំនៅបារាំង នាថ្ងៃ២០ មករា ។ ព្រឹត្តិការណ៍នេះមានការចូលរួម ពីភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ ក្នុងនោះរួមមានបណ្តាអង្គទូតពីប្រទេសជាសមាជិកអាស៊ាន ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី ចៅសង្កាត់រងប៉ារីសទី៧ តំណាងធនាគារ BRED តំណាងវេទិកាធុរកិច្ចបារាំង ឥស្សរជនល្បីៗក្នុងពិភពសារព័ត៌មាន និងច្នៃម៉ូដ ដូចជាលោក Michel DRUCKER ពិធីករ និងជាអ្នកផលិតកម្មវិធីទូរទស្សន៍បារាំង និងលោក Rodrigo Basilicati CARDIN ដែលត្រូវជាក្មួយរបស់លោក Pierre CARDIN អ្នកច្នៃម៉ូដបារាំងដ៏ល្បីល្បាញ និងជាប្រធានក្រុមហ៊ុន Pierre CARDIN។ លោកស្រី Yleng KEM អ្នកច្នៃម៉ូដដ៏មានទេពកោសល្យ … Continue reading ក្រណាត់សូត្រ និងក្រមាខ្មែរ ត្រូវបានបង្ហាញជូនភ្ញៀវអន្តរជាតិ នៅទីក្រុងប៉ារីស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed