រាជធានី-ខេត្ត៤ របស់កម្ពុជា មានសន្ទស្សន៍គុណភាព ខ្យល់ពណ៌ក្រហម
ភ្នំពេញ៖ យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើន មានគុណភាពខ្យល់នៅល្អប្រសើរ ប៉ុន្តែខេត្តចំនួន៤ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ នេះបើតាមឲ្យដឹងពីអ្នកនាំពាក្យក្រសួងបរិស្ថាន ។ ខេត្តទាំង៤ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហមនោះរួមមាន ៖ បន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ខណៈខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹក្រូច។ ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់ នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។ ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងបរិស្ថានស្នើដល់ សាធារណសាធារណជន ធ្វើការតាមដានព័ត៌មានគុណភាពខ្យល់ជាប្រចាំ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងការពារសុខភាពឱ្យបានល្អ ប្រសិនបើមានស្ថានភាពសុខភាពខុសប្រក្រតី គួរតែពិគ្រោះជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរកន្លែងរស់នៅ។ ជាមួយគ្នានេះ … Continue reading រាជធានី-ខេត្ត៤ របស់កម្ពុជា មានសន្ទស្សន៍គុណភាព ខ្យល់ពណ៌ក្រហម
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed