គណបក្ស ប្រជាជនកម្ពុជារំពឹងថា សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ នឹងងើបឡើង៦,៣%

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានបង្ហាញក្តីរំពឹងថា សម្រាប់ឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើង ប្រមាណជា៦,៣% ។ ការរំពឹងរបស់គណបក្ស កាន់អំណាចនេះដោយសារសំអាង ទៅលើមូលដ្ឋាន នៃការរីកចម្រើន លើវិស័យនានា របស់កម្ពុជា កាលពីឆ្នាំ២០២៤ ។ យោងតាមលទ្ធផល នៃអង្គមហាសន្និបាត របស់គណបក្ស ប្រជាជនកម្ពុជា នាថ្ងៃ២៦ មករា បានកត់សម្គាល់ប្រកប ដោយមោទនភាព ចំពោះសភាពការណ៍ទូទៅក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខសាន្ត របស់ប្រជាជននៅក្រោមម្លប់ នៃសន្តិភាព ។ជាមួយគ្នានេះអង្គសន្និបាតបានសង្កេតឃើញថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍន៍ឥតឈប់ឈរ ដែលបានធានា ដល់ការពង្រឹងសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការគោរពនូវសិទ្ធិសេរីភាពគ្រប់យ៉ាង របស់ប្រជាពលរដ្ឋ។ អង្គសន្និបាតបានកត់សម្គាល់ ប្រកបដោយមោទនភាព ចំពោះសមិទ្ធផល នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលបានឆ្លុះបញ្ចាំង នូវភាពធន់ នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈម នឹងការវិវត្តដ៏ស្មុគស្មាញ នៃសភាពការណ៍អន្តរជាតិ … Continue reading គណបក្ស ប្រជាជនកម្ពុជារំពឹងថា សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ នឹងងើបឡើង៦,៣%