ទូតជប៉ុន ចាប់អារម្មណ៍ខ្លាំង ចំពោះវឌ្ឍនភាព​ នៃការសាងសង់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ និងសន្យាឱ្យមានជើងហោះហើរត្រង់ រវាងកម្ពុជា-ជប៉ុន ទៅថ្ងៃមុខ

ភ្នំពេញ ៖ លោក អូអ៊ិណូ អាត់ស៊ូហ្ស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ដែលមកពីបណ្តាលក្រុមហ៊ុនជប៉ុន ប្រមាណជាង៥០ក្រុមហ៊ុនផ្សេងៗគ្នា មកទស្សនកិច្ច នូវវឌ្ឍនភាពនៃការសាងសង់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកអគ្គរាជទូតជប៉ុន និងគណៈប្រតិភូ មានអង្គការ ចាយកា (JICA) និងក្រុមហ៊ុនមកពីជប៉ុនចំនួន ៥៨ក្រុមហ៊ុន បានបង្ហាញ នូវការចាប់អារម្មណ៍ច្រើន ចំពោះដំណើរការនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមទ្ធិផលដ៏ធំធេងរបស់កម្ពុជា នេះបើតាមការបញ្ជាក់របស់លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ។ ក្នុងនោះ លោក ឆារស៍ វ៉ាន់ បានគូសបញ្ជាក់ នូវការប្តេជ្ញាចិត្ត របស់លោកឯកអគ្គរាជទូតថា រដ្ឋាភិបាលជប៉ុន បានសន្យាថា នឹងបន្តធ្វើការជាមួយក្រុមហ៊ុន អាកាសចរណ៍នៅជប៉ុន ដើម្បីលើកទឹកចិត្តឱ្យមានជើងហោះហើរត្រង់ រវាងកម្ពុជា-ជប៉ុន នៅថ្ងៃអនាគតខាងមុខ … Continue reading ទូតជប៉ុន ចាប់អារម្មណ៍ខ្លាំង ចំពោះវឌ្ឍនភាព​ នៃការសាងសង់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ និងសន្យាឱ្យមានជើងហោះហើរត្រង់ រវាងកម្ពុជា-ជប៉ុន ទៅថ្ងៃមុខ