ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា កម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព នឹងអនុវត្តទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋក្រីក្រ និងគ្មានដីពិតប្រាកដ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។ តាមរយៈសេចក្តីថ្លែងការណ៍ពិសេស ស្តីពី កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដាក់ចេញកម្មវិធីនេះ មានគោលបំណង៣ ដែលអាទិភាពធំទីមួយគឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះ កម្មវិធីនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើផងដែរ។ សម្តេចបវរធិបតី បានរំលឹកពីសាវតារ នៃការដោះស្រាយកម្មសិទ្ធិឯកជនដីធ្លីជូនប្រជាពលរដ្ឋថា សង្គ្រាមរាប់ទសវត្សរ៍នាអតីតកាលបានបំផ្លាញមិនត្រឹមតែអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម ដូចជាថ្នល់ សាលារៀនមន្ទីរពេទ្យ ព្រមទាំងធនធានមនុស្ស និងកម្មសិទ្ធិឯកជនជាពិសេសកម្មសិទ្ធិឯកជនលើដីធ្លី ត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចបវរធិបតី បន្តថា នៅក្រោយថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល … Continue reading សម្តេចបវរធិបតី ៖ កម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព នឹងទទួលពាក្យស្នើសុំរបស់ពលរដ្ឋក្រីក្រ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed