ឆ្នាំ២០២៤ កម្ពុជា ទទួលបានចំណូល ពីការនាំចេញផលិតផល កៅស៊ូជាង ៦៧១លានដុល្លារ

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជា ទទួលបានចំណូលពីការនាំចេញ ផលិតផលកៅស៊ូ មានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង ១៥០លានដុល្លារ ធៀបឆ្នាំ២០២៣។ ការលើកឡើងរបស់ លោករដ្ឋមន្រ្តី ឌិត ទីណា នាឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ភោធ រោងចក្រកែច្នៃកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មី របស់ក្រុមហ៊ុនទ្រីភាព អឹមផត អិចផត ឯ.ក ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។ នៅចំពោះមុខអង្គពិធី លោករដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ … Continue reading ឆ្នាំ២០២៤ កម្ពុជា ទទួលបានចំណូល ពីការនាំចេញផលិតផល កៅស៊ូជាង ៦៧១លានដុល្លារ