រដ្ឋមន្ដ្រីមហាផ្ទៃ កំណត់គោលការណ៍ ផ្ដល់ក្របខ័ណ្ឌបំពេញជួសថ្មី ៨០ភាគរយ ឱ្យថ្នាក់ក្រោមជាតិ

ភ្នំពេញ ៖ ចាប់ពីឆ្នាំ២០២៥ តទៅ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់គោលការណ៍ ក្របខ័ណ្ឌបំពេញជួសថ្មី សម្រាប់ក្រសួងមហាផ្ទៃ ដោយទុកសម្រាប់ថ្នាក់ជាតិ តែ ២០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺផ្ដល់អាទិភាព សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ពោលគឺបើជានគរបាល គឺត្រូវតែផ្ដល់ឱ្យគ្រប់គ្រាន់ សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាន វរនគរបាលការពារព្រំដែន និងស្នងការដ្ឋាន ខណៈសុីវិល គឺក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការសម្រេចចិត្តយ៉ាងដូច្នេះរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា គឺដោយយោង ទៅលើភាពចាំបាច់នៃការពង្រឹង និងពង្រាយ ធនធានមនុស្ស នៅថ្នាក់ក្រោមជាតិ ស្របពេលថ្នាក់ជាតិបានផ្ទេរមុខងារ និងធនធានឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែច្រើន ដែលទាមទារចាំបាច់ នូវចំនួនមន្ត្រីរាជការសមស្រប សម្រាប់អនុវត្តតួនាទី ភារកិច្ចបម្រើសេវាផ្សេងៗ ជូនដល់ប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព។ សម្រាប់ឆ្នាំ២០២៥នេះដូចគ្នា … Continue reading រដ្ឋមន្ដ្រីមហាផ្ទៃ កំណត់គោលការណ៍ ផ្ដល់ក្របខ័ណ្ឌបំពេញជួសថ្មី ៨០ភាគរយ ឱ្យថ្នាក់ក្រោមជាតិ