រដ្ឋមន្ដ្រីអប់រំ ៖ បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន ទៅនឹងអនុសាសន៍របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានថ្លែងថា បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុតទៅនឹងអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់គុណភាពអប់រំ។ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងបែបនេះនាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវមេដឹកនាំកាយរឹទ្ធិ នៃកងឯកភាពសាកលវិទ្យាល័យជាតិបាត់ដំបង ចំនួន ១៥៥នាក់ ស្រី ៤៦នាក់ និងមានការចូលរួមពីសំណាក់ លោក-លោកស្រី ជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក អភិបាលខេត្តបាត់ដំបង លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង មន្ត្រីមកពីនាយកដ្ឋានសហប្រតិបតិ្តការកាយរឹទិ្ធ និងអង្គភាពពាក់ព័ន្ធ នៅថ្ងៃទី៣០ មករា។ តាមរយៈរបាយការណ៍របស់ លោក សាកលវិទ្យាធិការ និងជាមេកងឯកភាព នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបង្ហាញថា នេះជាលើកទី១ ដែលគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ បានរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញកាយរឹទិ្ធ … Continue reading រដ្ឋមន្ដ្រីអប់រំ ៖ បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន ទៅនឹងអនុសាសន៍របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត