សម្តេចធិបតី ៖ ការចងក្រង ជាសហគមន៍ កសិកម្មទំនើប ប្រជាកសិករ អាចទទួលបាន នូវយន្តការគាំទ្រចំនួនពីរ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាបគូសបញ្ជាក់ថា ការចងក្រងជាសហគមន៍ កសិកម្មទំនើប ប្រជាកសិករ អាចទទួលបាននូវយន្តការគាំទ្រ ចំនួន២ ដូចជាក្រុមប្រឹក្សាគោលនយោបាយ សហគមន៍កសិកម្ម និងមូលនិធិអភិវឌ្ឍ សហគមន៍កសិកម្ម ។ ការគូសបញ្ជាក់របស់សម្តេចធិបតី ខាងលេីនេះ ធ្វេីឡេីងបន្ទាប់ពីសម្តេចអញ្ជេីញឆ្លៀតឱកាស ចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាព នៃការរៀបចំសហគមន៍ កសិកម្មទំនើប ប្រាសាទសំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ។ បន្ទាប់ពីសំណេះសំណាល់ សម្តេចធិបតី ហ៊ុន ម៉ាណត បានលេីកឡេីងនៅលេីបណ្តាញសង្គមថា សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោម សហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំ សាលាវិស័យ និងសហគមន៍កសិកម្ម ទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើម ប្រមាណ ១០០០តោន … Continue reading សម្តេចធិបតី ៖ ការចងក្រង ជាសហគមន៍ កសិកម្មទំនើប ប្រជាកសិករ អាចទទួលបាន នូវយន្តការគាំទ្រចំនួនពីរ