លោក ខ្វៃ អាទិត្យា ៖ ការផ្សាយពីស្ថានភាពខ្យល់ អាចមានផលប៉ះពាល់ ដល់សុខភាព មិនបានឆ្លុះបញ្ចាំងពីការពិត

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបដិសេធ ចំពោះការផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពខ្យល់ថា មានការប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ គឺជារឿងមិនពិត និងមិនបានឆ្លុះបញ្ចាំងពីការពិតនោះទេ ។ ការលើកឡើងរបស់លោកអ្នកនាំពាក្យនេះ បន្ទាប់ពីវិទ្យុបរទេសផ្សាយ ជាខេមរភាសា បានផ្សាយ តាមរយៈថតជាវិដេអូ ប្រមាណជា១នាទីថា “គុណភាពខ្យល់ នៅរាជធានីភ្នំពេញ ឈានដល់កម្រិតអាចប៉ះពាល់សុខភាព ។ ផ្សែងអ័ព្ទយ៉ាងក្រាស់បានគ្របដណ្ដប់ទីក្រុងភ្នំពេញ ខណៈគុណភាពខ្យល់ បានឈានដល់កម្រិតមិនល្អ ឬអាចធ្វើឱ្យប៉ះពាល់សុខភាព”។ លោក ខ្វៃ អាទិត្យា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៣ កុម្ភៈ ថា បានឆ្លើយតបថា នេះជាការផ្សព្វផ្សាយ ពុំមែនជាការពិត ធ្វើឡើងដោយការមើលឃើញ តាមខ្សែភ្នែកតាមរយៈការថតជាវិដេអូប៉ុណ្ណោះ ដោយគ្មានបានធ្វើឡើងតាមការងារ បច្ចេកទេសត្រឹមត្រូវនោះទេ ខុសពីក្រសួងព្រោះក្រសួងបាន តាមដានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ អំពីបញ្ហាអាកាសធាតុនេះ តាមរយៈឧបករណ៍ តាមដានខ្យល់ ដែលោបានដាក់ពង្រាយនៅទូទាំងប្រទេសចំនួន៥៦ឧបករណ៍ ។ លោកសង្កត់ធ្ងន់ថា “សូមបញ្ជាក់ថា ការផ្សាយរបស់គាត់ មិនបានឆ្លុះបញ្ចាំងការពិត ការងារបច្ចេកទេស គឺយើងធ្វើទៅតាមបែបបទ បទដ្ឋានជាតិ ហើយស្របទៅតាមបទដ្ឋានអន្តរជាតិ … Continue reading លោក ខ្វៃ អាទិត្យា ៖ ការផ្សាយពីស្ថានភាពខ្យល់ អាចមានផលប៉ះពាល់ ដល់សុខភាព មិនបានឆ្លុះបញ្ចាំងពីការពិត