លោក ប៉ែន បូណា ៖ កម្ពុជាត្រៀមខ្លួន ទទួលយកពលរដ្ឋខ្មែរ ដែលអាមេរិក មានគម្រោងបញ្ជូនមកវិញ

ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ទទួលយកប្រជាពលរដ្ឋខ្មែរ ដែលភាគីអាមេរិកក្រោមការដឹកនាំថ្មី របស់រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលមានគម្រោងបញ្ជូន ជនអន្តោរប្រវេសន៍ខុសច្បាប់ មកប្រទេសកំណើតវិញ ។ លោក ប៉ែន បូណា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៣ កុម្ភៈថា ថ្នាក់ដឹកនាំកម្ពុជា អត់ដែលបោះបង់ចោល ប្រជាពលរដ្ឋខ្លួនណាម្នាក់នោះទេតែងតែយកចិត្តទុកដាក់ ជាក់ស្តែងគឺបានត្រៀមស្វាគមន៍ពួកគេជានិច្ច ប្រសិនបើអាមេរិក គ្រោងបញ្ជូនពួកគេមកវិញ នាពេលខាងមុខនេះ ។ លោកថា “រាជរដ្ឋាភិបាល យើងត្រៀមខ្លួន ដើម្បីសហការ ជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលយកបងប្អូន ប្រជាពលរដ្ឋខ្មែរយើងទាំងនោះ ដែលត្រូវបញ្ជូនមកវិញ គឺយើងទទួលយក ពីព្រោះពួកគាត់គឺជាពលរដ្ឋខ្មែរ”។ លោក ប៉ែន បូណា ក៏បានគូសរំលេចផងដែរថា ដូចករណីនាពេលកន្លងមក រាល់ពេលភាគីអាមេរិកចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់មកវិញ គឺភាគីខ្មែរតែងតែសហការ ជាមួយអាមេរិកក្នុងការបំពេញបែបបទនានាដើម្បីទទួលពួកគេមកប្រទេសកំណើតវិញ ដោយមិនដែលបដិសេធ ចោលម្តងណាឡើយ ។ សូមបញ្ជាក់ថា … Continue reading លោក ប៉ែន បូណា ៖ កម្ពុជាត្រៀមខ្លួន ទទួលយកពលរដ្ឋខ្មែរ ដែលអាមេរិក មានគម្រោងបញ្ជូនមកវិញ