រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា ប្តេជ្ញាសម្រេច​ ឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាបន្តខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមទាំងដាក់ចេញ នូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើង នូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ លោករដ្ឋមន្ដ្រី ប៉េង ពោធិ៍នា បានលើកឡើងបែបនេះនាឱកាសអញ្ជើញជាធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន២ រួមមាន៖ ១) ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវា លឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ២)ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧។ … Continue reading រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា ប្តេជ្ញាសម្រេច​ ឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ