Love Riya ទទួលស្គាល់កំហុស ចំពោះការនិយាយប៉ះពាល់ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី

ភ្នំពេញ ៖ អ្នកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riyaបានទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពនានាដែលនាំឲ្យប៉ះពាល់ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ខណៈកាលពីប៉ុន្មានថ្ងៃមុន Love Riya បាននិយាយថា ខ្លួនជា ព្រះនាងឥន្ទ្រទេវី ជាមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧មកចាប់ជាតិ។ ការទទួលស្គាល់កំហុសនេះ ធ្វើឡើងនាព្រឹកថ្ងៃ៥ កុម្ភៈ ក្នុងកិច្ចប្រជុំណែនាំមួយ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអប់រំណែនាំដល់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya អំពីសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពទាំងនេះ ក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌នាថ្ងៃ៥ កុម្ភៈ។ ក្នុងកិច្ចប្រជុំនេះ តំណាងស្ថាប័នពាក់ព័ន្ធបានណែនាំ Love Riya បញ្ឈប់សកម្មភាពទាំងឡាយដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា … Continue reading Love Riya ទទួលស្គាល់កំហុស ចំពោះការនិយាយប៉ះពាល់ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី