ផ្លូវ៦០ម៉ែត្រ កំពុងដំណើរការ តម្លើងរបាំងទ្រូងផ្លូវ
ភ្នំពេញ៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលពេលខ្លះបានបង្កឲ្យមានមនុស្ស និងរងរបួសផងនោះ នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥ មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)មន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងចាប់ផ្តើមតម្លើង របាំងទ្រូងផ្លូវជាបណ្តើរៗហើយ។ សកម្មភាពតម្លើងរបាំងទ្រូងផ្លូវ ៖ ទី១-តម្លើងរបាំងដែកទ្រូងផ្លូវ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ា មហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០គីឡូម៉ែត្រក្នុង១ម៉ោង ។ ទី២-តម្លើងរបាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ ២ ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៦០គីឡូម៉ែត្រក្នុង១ម៉ោង ។ មហាវិថីនេះ ក៏បានអ៊ុតគំនូសចរាចរ ដោយគូសគំនូសបែកចែកគន្លងរថយន្ត គន្លងទោចក្រយានយន្ត ព្រមទាំងតម្លើងស្លាកសញ្ញាចរាចរបន្ថែមផងដែរ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed