សម្តេចធិបតី៖ បើនិយាយថារដ្ឋអស់ថវិកាបម្រុង មិនមែនរាជរដ្ឋាភិបាល អាចបន្តតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ ២ឆ្នាំជាប់គ្នានោះទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ទើតែអស់សំណើច នូវអ្វីដែលក្រុមប្រឆាំង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អស់ថវិកាពីរតនាគារជាតិ ខណៈដែលសម្តេចបញ្ជាក់ថា បើអស់មិនមែនមន្ត្រីរាជការ ទទួលបានការតម្លើងថវិកាបៀវត្ស រហូត២ឆ្នាំជាប់គ្នានោះទេ ។ ក្នុង​ឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងព្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើន នាំឱ្យការបើកប្រាក់បៀវត្ស សម្រាប់មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ តាមបណ្តាព្រំដែនឆ្ងាយៗ ក៏ដូចជាយុទ្ធជនចូលនិវត្តក្តី បានកាន់តែងាយស្រួលជាប​ន្តបន្ទាប់ ។ ក្នុងនោះសម្តេចធិបតី កត់សម្គាល់ឃើញថា ក្រាន់តែបញ្ហាបច្ចេកវិទ្យាមានបញ្ហាបន្តិចបន្តួច ឈានដល់ការយឺតយ៉ាងលើការបើកប្រាក់បៀវត្ស ដល់មន្ត្រីរាជការ និងយុទ្ធជនសម្រាប់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បង្កទៅជាលេសមួយសម្រាប់ អ្នកដែលតែងតែរិះគន់និងប្រឆាំ នូវការរីកចម្រើនកើតចេញពីសមទ្ធផលរបស់រាជរដ្ឋាភិបាល ថា មកពីថវិកាជាតិក្នុងរតនាគារជាតិ បានអស់ ដែលកត្តានេះ នាំឱ្យសម្តេចសម្តែងនូវការហួសចិត្ត … Continue reading សម្តេចធិបតី៖ បើនិយាយថារដ្ឋអស់ថវិកាបម្រុង មិនមែនរាជរដ្ឋាភិបាល អាចបន្តតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ ២ឆ្នាំជាប់គ្នានោះទេ