អធិការការងារ នៃក្រសួងការងារ ចំនួន ១២០រូប ទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌

ភ្នំពេញ ៖ មន្រ្តីអធិការការងារ នៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋាន គណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន ១២០រូប បានបំពេញនីតិវិធី ធ្វើសម្បថស្រប តាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីក្លាយជានគរបាលយុត្តិធម៌។ ពិធីសម្បថនេះប្រព្រឹត្តទៅនា ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ នីតិសម្បទាជានគរបាលយុត្តិធម៌នេះ ត្រូវបានផ្តល់ជូនអធិការការងារ ដើម្បីពង្រឹងការអនុវត្តបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតជាពិសេស៖ ១. ត្រួតពិនិត្យនិងតាមដាន ការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។  ២. លើកកម្ពស់លក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ការអនុវត្តរបបសន្តិសុខសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ឱ្យកាន់តែប្រសើរឡើង។ ៣. ជំរុញរោងចក្រ សហគ្រាសគ្រឹះស្ថាន ដើម្បីប្រែក្លាយ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ពោលគឺជាកន្លែងធ្វើការដែលគោរពតាមច្បាប់ … Continue reading អធិការការងារ នៃក្រសួងការងារ ចំនួន ១២០រូប ទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌