ក្នុងជំនួបជាមួយប្រតិភូ EU ! លោក ស៊ុន ចាន់ថុល លើកឡើង ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសចំនួន ៩ ក្នុងសហភាពអឺរ៉ុប (EU) មានស្ថានកុងស៊ុលកិត្តិយសប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើង ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ផ្នែកឯកជន ឱ្យកាន់តែមានប្រសិទ្ធភាព។ នាឱកាសឧបនាយករដ្ឋមន្ត្រី បានជម្រាប ទៅកាន់គណៈប្រតិភូ អំពីការអភិវឌ្ឍន៍យ៉ាងឆាប់ រហ័សរបស់ ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ បន្ទាប់ពីទទួលបាន សុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យ នៃនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ រហូតមកទល់បច្ចុប្បន្ន។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីបទពិសោធន៍ ក្នុងការរៀបចំបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អក.) កាលពីឆ្នាំ១៩៩៤ និងការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក្នុងស្ថាប័ន បន្ទាប់ពីរូបឯកឧត្តមចូលមកកាត់តំណែងជា អនុប្រធានទី១ ក.អ.ក. ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនឹងនេះ … Continue reading ក្នុងជំនួបជាមួយប្រតិភូ EU ! លោក ស៊ុន ចាន់ថុល លើកឡើង ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ