សម្តេចតេជោ នឹងអាចទម្លាយសារឆ្លើយឆ្លង ជាមួយលោក សេង សារី ជិត៣០០សារ
ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគម្រាមថា អាចនឹងទម្លាយសារឆ្លើយឆ្លងជាមួយលោក សេង សារី អ្នកវិភាគនយោបាយរឿងផ្គត់ផ្គង់ថវិកាឲ្យសេង សារីអស់រយៈពេលប្រមាណជា៤ឆ្នាំមកនេះ ខណៈបច្ចុប្បន្នលោក សេង សារី កំពុងរស់នៅបរទេស។ យោងតាមបណ្តាញតេឡេក្រាមរបស់សម្តេចតេជោ នាព្រឹកថ្ងៃ៧ កុម្ភៈនេះ សម្តេចបានលើកឡើងថា ក្នុងការបង្ហាះសារយប់មិញនេះ សម្តេចបាននិយាយថា នឹងមិនបញ្ចេញនូវសារឆ្លងឆ្លើយរវាងសម្តេច និងសេង សារីទេ ដោយសារយោគយល់ ដល់ទំនាក់ទំនងឪពុកនិងកូន(សម្តេច និងសេង សារី)។ ប៉ុន្តែសម្តេចតេជោថា “ខ្ញុំក៏អាចនឹងបង្ហោះសារឆ្លងឆ្លើយ ទាំង២៩៥ នៃសារក្នុងករណី សេង សារី ឈានហួសបន្ទាត់ក្រហម ដោយចាត់ទុកខ្ញុំជាសត្រូវ ។ នៅពេលខ្ញុំបញ្ចេញនូវសារនេះទាំងសំឡេង ទាំងសំណេរខ្ញុំនិងបញ្ចេញតាមChannel telegram របស់ខ្ញុំដែលសមាជិក ជាង៨០ម៉ឺននាក់”។ ចំពោះឯកសារឆ្លើយឆ្លងទាំងនេះ សម្តេចតេជោបានឲ្យសហការីតម្រៀបសារ ទាំងនេះតាមលំដាប់លំដោយរួចហើយ ហើយគ្រាន់តែសម្តេច forward ចូលទៅ channel telegram ជាការស្រេច ។សម្តេចថា ដូច្នេះពេលសារចេញទៅ គេអាចវាយតម្លៃបានប្រៀបជាមួយការ … Continue reading សម្តេចតេជោ នឹងអាចទម្លាយសារឆ្លើយឆ្លង ជាមួយលោក សេង សារី ជិត៣០០សារ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed