លោក ប៉ែន បូណា៖ សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល ប្រៀបបាននឹងពន្លឺព្រះអាទិត្យ បំភ្លឺភពដែនដី
សៀមរាប៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល ប្រៀបបាននឹងពន្លឺព្រះអាទិត្យបំភ្លឺភពដែនដី ដែលគ្មានអ្នកណាអាចយកបាតដៃ ទៅបិទបាំងបានឡើយ។ ក្នុងឱកាសអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងរដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សរុបចំនួនជាង ៤០០នាក់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉ែន បូណា បានថ្លែងថា រយៈពេល ៤៦ឆ្នាំ ក្រោយចេញពីរបប ប៉ុល ពត រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានសាងសមិទ្ធផលធំធេងណាស់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋជាពិសេសការអភិវឌ្ឍមានសន្ទុះខ្លាំងក្លា ចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញ រយៈពេល២៦ឆ្នាំចុងក្រោយ។ លោកបន្តថា សមិទ្ធផលទាំងនេះបានទាញកម្ពុជាចេញពីគំនរផេះផង់ ចេញពីសោកនាដកម្មឈាមនិងទឹកភ្នែក ក្នុងសម័យសង្គ្រាមនិងរបបប្រល័យពូជសាសន៍ ឱ្យក្លាយជាប្រទេសសម្បូរសប្បាយ មិនធ្លាប់ដែលមានពីមុន។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រជាពលរដ្ឋខ្មែរដែលត្រូវបានគេកាប់សម្លាប់ ស្ទើរតែអស់ពីភពផែនដីទៅហើយនោះ ស្រាប់តែមានភ័ព្វសំណាងបានរស់ឡើងវិញម្តងទៀត និងបានស្តារប្រទេសឡើងវិញឱ្យស្គាល់ យុគសម័យទំនើបដូចបច្ចុប្បន្ន។ … Continue reading លោក ប៉ែន បូណា៖ សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល ប្រៀបបាននឹងពន្លឺព្រះអាទិត្យ បំភ្លឺភពដែនដី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed