លោក សេង ឌីណា ៖ ពលរដ្ឋកាន់តែច្រើនដាក់ពាក្យ សុំកែតម្រូវអត្រានុកូលដ្ឋាន នៅតាមតុលាការ
ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានមានប្រសាសន៍ថា បច្ចុប្បន្នមានប្រជាពលរដ្ឋកាន់តែច្រើនឡើង ដែលមានទំនុកចិត្តលើប្រព័ន្ធ បានដាក់ពាក្យមកខាងប្រព័ន្ធតុលាការ ដើម្បីស្នើសុំកែតម្រូវអត្រានុកូលដ្ឋានឡើងវិញ ។ ការលើកឡើងរបស់លោកអ្នកនាំពាក្យនេះ បន្ទាប់ពីយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការផ្តោតសំខាន់លើសំណុំរឿងគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ត្រូវបានក្រសូងយុត្តិធម៌ប្រកាសបើក កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។ ក្នុងនោះបានដោះស្រាយបញ្ហាអត្រានុកូលដ្ឋាន ទទួលលទ្ធផលល្អជាទីប្រសើរនៅសេសសល់ តែបន្តិចបន្តួចប៉ុណ្ណោះប្រហែលតែ២%ទៀត កំពុងដំណើរការដោះស្រាយ។ លោក សេង ឌីណា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា សំណុំរឿងអត្រានុកូលដ្ឋានចាស់មុនដាក់ចេញ យុទ្ធការមានចំនួន៤៩៨៣សំណុំរឿង បានដោះស្រាយចប់សព្វគ្រប់ទាំង១០០% តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤មកម្ល៉េះ មានន័យថា ត្រឹមតែ៣ខែក្រោយដាក់ចេញយុទ្ធនាការ ។ ចំពោះសំណុំរឿងថ្មីដែលដាក់ឲ្យដោះស្រាយក្រោយពេល បង្កើតយុទ្ធនាការមានចំនួន៥២៦០១សំណុំរឿង បានដោះស្រាយចប់សព្វគ្រប់ជិត៩៨% នៅសល់២%កំពុងចាត់ការ។ លោកថា ការដោះស្រាយបានលទ្ធផលល្អប្រសើរនេះហើយ ពលរដ្ឋបានថ្លែងសារអរគុណដល់ប្រព័ន្ធតុលាការ និងមានជំនឿលើប្រព័ន្ធតុលាការ បាននាំគ្នាមកដាក់ពាក្យកែតម្រូវអត្រានុកូលដ្ឋាន តាមប្រព័ន្ធតុលាការគ្រប់រាជធានី-ខេត្ត … Continue reading លោក សេង ឌីណា ៖ ពលរដ្ឋកាន់តែច្រើនដាក់ពាក្យ សុំកែតម្រូវអត្រានុកូលដ្ឋាន នៅតាមតុលាការ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed