ព្រឹទ្ធបុរសនៃ ERIA ៖ ពិភពលោក គួររៀនសូត្រពីភាពដ៏ប៉ិនប្រសប់ របស់សម្តេចតេជោ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ Nobuhiro Aizawa ព្រឹទ្ធបុរស និងជាប្រធានសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) បានលើកឡើងពីភាពចាំបាច់ មិនអាចខ្វះបានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលពិភពលោកគួររៀនសូត្រពីតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ដែលត្រូវបានអនុវត្តជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា និងតំបន់ផងដែរ។ នេះការលើកឡើងរបស់លោក នាឱកាសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឲ្យប្រតិភូ ERIA ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ១០ កុម្ភៈ ។ លោកសាស្រ្តាចារ្យ Nobuhiro Aizawa ក៏បានគូសបញ្ជាក់បន្តថា លោកចង់ឱ្យអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍បានស្តាប់អំ កិច្ចការដែលសម្តេចតេជោសម្រេចបាននៅកម្ពុជា និងជាមួយដៃគូនានា រួមទាំងប្រទេសជិតខាងក្នុងការ កសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងអនាគតរបស់កម្ពុជា និងតំបន់។ លោកសាស្រ្តាចារ្យ បានវាយតម្លៃខ្ពស់ចំពោះបាឋកថាគន្លឹះ របស់សម្តេចតេជា ថានឹងជួយឱ្យអ្នកជំនាន់ក្រោយ សិក្សារៀនសូត្រកាន់តែស៊ីជម្រៅអំពីអាស៊ាន និងថ្នាក់ដឹកនាំកំពូលរបស់អាស៊ាន តួយ៉ាង សម្តេចតេជោ។ ជាកិច្ចឆ្លើយតប សម្តេចតេជោ បានអរគុណ លោកសាស្រ្តាចារ្យ Tetsuya … Continue reading ព្រឹទ្ធបុរសនៃ ERIA ៖ ពិភពលោក គួររៀនសូត្រពីភាពដ៏ប៉ិនប្រសប់ របស់សម្តេចតេជោ