ពុំមានការប្តូរឈ្មោះ សួនព្រះរាជដំណាក់ ទៅសួនតេជោសន្តិភាព

ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបដិសេធថា គ្មានការប្តូរសួនព្រះរាជដំណាក់ស្ថិតនៅក្រុងសៀមរាប ទៅសួនតេជោសន្តិភាពនោះទេ ។ យោងតាមការផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃ១១ កុម្ភៈនេះ បានឲ្យដឹងថា “សូមជម្រាបជូនថា សួនព្រះរាជដំណាក់ ពុំមានការប្ដូរឈ្មោះឡើយ គឺស្ថិតនៅដដែល។ សួនតេជោសន្តិភាព ជាឈ្មោះផ្លូវការសួនមួយទៀត ដោយឡែកពុំមានពាក់ព័ន្ធនឹងសួនព្រះរាជដំណាក់ឡើយ” ។ ការបដិសេធរបស់អ្នកនាំពាក្យខេត្តសៀមរាបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយថា ប្រជាពលរដ្ឋខេត្តសៀមរាបមិនពេញចិត្តនឹងការប្តូរឈ្មោះ «សួនព្រះរាជដំណាក់» ទៅជា «សួនតេជោសន្តិភាព»៕