រឿងចារកម្ម ! សម្ដេចតេជោ ហ៊ុន សែន ៖ គ្មានហេតុផលអ្វីត្រូវចាក់ថ្នាំសង្គ្រោះ សាកសពមួយ ដែលគេកប់ចោលនោះទេ
ភ្នំពេញ៖ ពាក់ព័ន្ធទៅនឹងរឿងចារកម្មដែលមាន ការបែកធ្លាយនូវសំឡេងឆ្លើយឆ្លងរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានិងលោក សេង សារី ពាក់ព័ន្ធទៅនឹងក្រុមប្រឆាំងកាលពីពេលថ្មីៗនេះ ត្រូវបានសម្តេចសង្កត់ធ្ងន់ទៅវិញថា គ្មានហេតុផលអ្វីត្រូវចាក់ថ្នាំសង្គ្រោះសាកសពមួយ ដែលគេកប់ចោលហើយនោះទេ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនធ្វើអត្ថាធិប្បាយអ្វីច្រើននោះទេ លើប្រធានបទ ចារកម្ម ដែលជាប្រធានបទផ្ទុះការចាប់អារម្មណ៍ ប៉ុន្មានថ្ងៃចុងក្រោយនេះឡើយ។ ដោយសម្ដេចតេជោបញ្ជាក់ថា សម្តេចមិនយកអំបិល ទឹកត្រី ប៊ីចឹង ទៅចាក់លើសម្លផ្អូម ដែលគេចាក់ចោលហើយនោះ។ សម្ដេចតេជោមានប្រសាសន៍ថា «វិបត្តិចារកម្ម ខ្ញុំ មិនចាំបាច់និយាយទេ គ្មានការចាំបាច់ណាមួយឱ្យយើងយកអំបិល យកទឹកត្រី យកប៊ីចេង ទៅចាក់ទៅក្នុងសម្លផ្អូម ដែលគេចាក់ចោលហើយនោះ ឬនិយាយមួយបែបគ្មានការចាំបាច់ណាមួយ ដើម្បីនឹងរកថ្នាំពេទ្យ ឬរកឧបករណ៍សង្គ្រោះបន្ទាន់ សម្រាប់សាកសពមួយដែលគេ កំពុងយកទៅកប់បាត់ទៅហើយនោះ»។ សម្ដេចតេជោបន្ថែមទៀតថា យូរៗតាំងខ្លួនជាចារកម្ម ខណៈសម្ដេច ខំនិយាយថា … Continue reading រឿងចារកម្ម ! សម្ដេចតេជោ ហ៊ុន សែន ៖ គ្មានហេតុផលអ្វីត្រូវចាក់ថ្នាំសង្គ្រោះ សាកសពមួយ ដែលគេកប់ចោលនោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed