តុលាការបង្គាប់ឲ្យលោក រ៉ុង ឈុន និងមនុស្ស២នាក់ទៀត សងសំណង៤០០លានរៀល ទៅគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន

ភ្នំពេញ ៖ សាលាដំបួងរាជធានីភ្នំពេញបានបង្គាប់ឲ្យលោករ៉ុង ឈុន និងមនុស្ស២នាក់ទៀត រួមគ្នាសងសំណង ការខូចខាតចំនួន៤០០លានរៀល ទៅឲ្យគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន ។ នេះបើតាមលិខិតជូនដំណឹង របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ យី សុខវួច នាថ្ងៃ១១ កុម្ភៈ ។ មនុស្ស២នាក់ទៀត ដែលជាគូកនរបស់លោក រ៉ុង ឈុន ត្រូវរួមគ្នាសងសំណងនោះរួមមាន ៖ ឈ្មោះ ស កណិការ និងឈ្មោះ តុន និមល ។ ដូចនេះ បុគ្គលទាំង៣នាក់នេះ ត្រូវយកប្រាក់មកបង់ឲ្យម្ចាស់បំណុល នៃការអនុវត្ត នៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈ ពេល១ខែ គិតចាប់ពីថ្ងៃទទួល លិខិតជូនដំណឹងនេះ ។ ក្នុងករណីសហកូនបំណុល នៃការអនុវត្ត បានទទួលលិខិតជូនដំណឹងនេះហើយ មិនអនុវត្តតាមការជូនដំណឹងខាងលើ តុលាការនឹងបន្តអនុវត្ត តាមនីតិវិធីតាមច្បាប់ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសស្រាលក្រមសម្រេចឲ្យលោក រ៉ុង ឈុន … Continue reading តុលាការបង្គាប់ឲ្យលោក រ៉ុង ឈុន និងមនុស្ស២នាក់ទៀត សងសំណង៤០០លានរៀល ទៅគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន