លោក ស្រ៊ាង ចិន្តា ៖ ការចោទប្រកាន់ របស់អង្គការសង្គមស៊ីវិល លើអាជ្ញាធរមូលដ្ឋាន ជារឿងមិនពិត និងគ្មានហេតុផល

ភ្នំពេញ ៖ អ្នកនាំពាក្យ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា បានលើកឡើងថា ការចោទប្រកាន់ របស់អង្គការអាដហុក ទៅលើអាជ្ញាធរ នៅតាមមូលដ្ឋាន បានគៀប សង្កត់សិទ្ធិសេរីភាពបញ្ចេញមតិជាង៩០% នៅពេលបើកការជួបជុំ ជាមួយប្រជាពលរដ្ឋម្តងៗនោះ ជារឿងមិនពិត ដែលមិនបានឆ្លុះបញ្ចាំង ពីការនៅក្នុងសង្គមជាតិ ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីអង្គការអាដហុក កាលពីថ្ងៃ១០ កុម្ភៈ បានចេញផ្សាយរបាយការណ៍មួយបង្ហាញថា ក្នុងឆ្នាំ២០២៤មានជាង៩០% ដែលអាជ្ញាធរតាមសហគមន៍មូលដ្ឋាន ស្ថិតក្នុងភូមិចំនួន២៩៦ ឃុំចំនួន១១១ ស្រុកចំនួន ៦៦ នៃខេត្តគោលដៅ ចំនួន២២ បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ តាមរយៈការជួបជុំដោយសន្តិវិធី ដែលជាការរំលោភ ច្បាប់ជាតិ-ច្បាប់អន្តរជាតិមានជាធរមាន តាមរយៈការសួរនាំរក លិខិតអនុញ្ញាត ថតរូប រកលេខទូរស័ព្ទអ្នកចូលរួមជាដើម ។ លោក ស្រ៊ាង ចិន្តា តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានមានប្រសាសន៍ថា អ្វីដែលជាការលើកឡើង ពីសំណាក់អង្គការនេះ គឺជារឿងមិនពិតនោះទេ ព្រោះជាធម្មតានៅពេលមានការ ជួបប្រជុំជាសាធារណៈ របស់អ្នកណាក៏ដោយ ក្នុងនាមជាអាជ្ញាធរនៅតាមមូលដ្ឋាន … Continue reading លោក ស្រ៊ាង ចិន្តា ៖ ការចោទប្រកាន់ របស់អង្គការសង្គមស៊ីវិល លើអាជ្ញាធរមូលដ្ឋាន ជារឿងមិនពិត និងគ្មានហេតុផល